KM/Prabhupada 0782 - ចូរកុំលះ បង់ចោលការសូត្រឲ្យសោះ។ ព្រះក្រឹស្ណៈព្រះអង្គនឹងការពារយើង។



Lecture on SB 6.1.17 -- Denver, June 30, 1975

ដោយភ្ជាប់ទំនាក់ទំនងជាមួយស្រីពេស្យា យុវជនឈ្មោះ អជាមីល ប្តូរអត្តចរិករបស់ខ្លួនទាំងស្រុង ហើយចាប់ផ្តើមចិញ្ចឹមស្រីពេស្យា ដោយការលួចប្លន់និងឆរបោក, ម្នាក់ហើយម្នាក់ទៀត។ ដោយប្រព្រឹត្តអំពើមិនគប្បីឬដោយសារតែអាយុកាលដំរូវ គាត់ក្លាយជាមនុស្សដែលជាប់ជំពាក់ជាមួយស្រីពេស្យា។ ព្រះក្រឹស្ណៈ កំពុងតាមមើល។ ដូច្នេះព្រះអង្គបានផ្តល់ឱកាសឱ្យគាត់ ដោយសារតែគាត់ស្រឡាញ់កូន យ៉ាងហោចក៏គាត់ទន្ទេញពាក្យថា «នរាយណ៍» «នរាយណ៍»ដែរ។ «នរាយណ៍មកនេះ, នរាយណ៍យកអាហារ, នរាយណ៍អង្គុយចុះ។ ដូច្នេះ ភាវ-គ្រាហិ-ជនាទ៌ន (អាទិ-ខន ១១.១០៨)។ ព្រះក្រឹស្ណៈមានព្រះទ័យសប្បុរសក្រៃណា។ ព្រះអង្គយកតែអ្វីដែលជាគោលជាខ្លឹមសារប៉ុណ្ណោះ។ ដោយសារតែព្រះបរមនាមមានឥទ្ធិពល។ ដូច្នេះ អជាមីល ទោះបីឆ្កួតវង្វង ត្បឹតឈ្លក់ទៅនឹងសំរស់រាងកាយក្តី ប៉ុន្តែដោយសារតែគាត់ធ្លាប់បានសូត្រ «នរាយណ៍», ព្រះក្រឹស្ណៈទទួលយកអ្វីដែលជាគោលតែប៉ុណ្ណោះ។ ដូច្នេះ ទោះបីយ៉ាងណាក៏ដោយ គាត់សូត្រ។ សារៈសំខាន់នៃការសូត្រធម៌គឺប្រពៃបំផុត។ ដូច្នេះ ចូរកុំលះ បង់ចោលការសូត្រឲ្យសោះ។ ព្រះក្រឹស្ណៈព្រះអង្គនឹងការពារយើង។ នេះជាឧទាហរណ៍់ «ហរេក្រឹស្ណៈ ហរេក្រឹស្ណៈ» យើងគប្បីនាំគ្នាអនុវត្តិន៍។ ធម្មតា, ពេល យើងស្ថិតក្នុងគ្រោះថ្នាក់យើងត្រូវសូត្រថា «ហរេក្រឹស្ណៈ» របៀបនេះឲ្យបានខ្ជាប់ខ្ជួន។ ប្រសិនបើយើងអនុវត្តន៍ធ្វើអ្វីមួយ, សូត្រ ហារេក្រឹស្ណៈ នោះយើងនឹងបានសុខ។ ដូច្នេះ គ្មានអ្វីពិបាកទេ។ សូត្រដោយចិត្តស្មោះស ! ចូរព្យាយាមជៀសវាងការប្រមាថ។ ព្យាយាមអូសទាញខ្លួនឲ្យធ្លាក់ទៅក្នុងការសប្បាយភ្លេចខ្លួន។ គ្រោះថ្នាក់បំផុត ! គាត់ ... មិនធ្លាក់ខ្លួនទេ។ ដោយប្រការណាមួយ គាត់មកជាប់ជំពាក់ជាមួយស្ត្រីពេស្យា មិនអាចជួយបាន។ ដូច្នេះ អ្វីទាំងប៉ុន្មាននៅជុំវិញគាត់ធ្វើឲ្យគាត់ធ្លាក់ខ្លួន មិនមែនចិត្តគាត់ចង់ទេ។ គួរតែកត់សំគាល់។ បើធ្វើដោយចិត្តប៉ង នោះទើបជាការប្រមាថដ៏សាហាវ។ ប៉ុន្តែការធ្លាក់ខ្លួនមានជាដរាប, ត្បឹតយើងធ្លាក់ខ្លួន យើងបានធ្វើនូវអ្វីដែលមិនគួរធ្វើ មួយជីវិតហើយមួយទៅជីវិតទៀត។ ត្បឹតជីវិតសម្ភារៈមានន័យថាជាជីវិតបាបកម្ម។ យើងឃើញមនុស្សទាំងអស់គ្នាស្រាប់។ ពួកគេមិនខ្វល់ពីអ្វីទាំងអស់។ ពួកគេមិនទាំងដឹងផងថានេះគឺជាបាបកម្ម។ យើងនិយាយថា «ជៀសវាងការប្រព្រឹត្តខុសដោយកាម, ជៀសវាងការសម្លាប់សត្វជាអាហារ, ជៀសវាងគ្រឿងស្រវឹង និងជៀសវាងល្បែងស៊ីសង»។ ពួកលោកខាងលិចបែរជាយល់ថា៖ «និយាយបែបនេះគ្មានន័យទេ ? ទាំងនេះគឺជាការចាំបាច់ចំបងរបស់មនុស្ស ហើយគាត់នេះបែរជាហាមឃាត់ទៅវិញ !» ដូច្នេះពួកគេមិនទាំងដឹងផង។ សិស្សរបស់យើងខ្លះបានចាកចេញពីស្ថាប័ននេះ។ ពួកគេគិតថា «ស្វាមីជី បានទាត់ចោលការចាំបាច់មូលដ្ឋាននៃជីវិត» ។ ពួកនេះល្ងង់រហូតមិនយល់ថានេះជាបាបកម្ម។ មិនត្រឹមតែមនុស្សសាមញ្ញទូទៅប៉ុណ្ណោះទេ សូម្បីតែបុរសដ៏ធំម្នាក់, ព្រះអង្គម្ចាស់នៅហ្សិតឡិនប្រទេសអង់គ្លេស។ មានបងធម៌ខ្ញុំម្នាក់បានទៅផ្សព្វផ្សាយ ហើយព្រះអង្គម្ចាស់នៅហ្សិតឡិន, ម៉ាកេសនៅហ្សិតឡិន គាត់ត្រូវបានគេស្គាល់ថាជាព្រះអង្គម្ចាស់រ៉ូណាល់សេ។ កាលនោះ គាត់ជាអភិបាលខែត្របឹងហ្គាល។ កាលពីនៅមហាវិទ្យាល័យ គាត់បានមកជួបជុំគ្នាជាមួយក្រុមរបស់យើង... គាត់ជាជនជាតិស្កុត។ ដូច្នេះគាត់ជាសុភាពបុរសល្អណាស់ ហើយមានការចេះដឹងផ្នៃកទស្សនវិជ្ជាផង។ គាត់បានសួរបងធម៌នោះថា «តើគាត់អាចបំបួសខ្ញុំជាព្រាហ្មណ៍បានទេ?» ?» គាត់ស្នើសុំទៅបងធម៌។ «បាន, ហេតុអ្វីមិនបាន ? តែប្រភូត្រូវគោរពវិន័យនិងបទបញ្ជា នោះប្រភូនឹងក្លាយទៅជាព្រាហ្មណ៍មិនខាន ។ គ្រាន់តែលឺពីវិន័យនិងក្រមសីលធម៌ភ្លាម - គ្មានការរួមភេទមុនរៀបការ, គ្មានសាច់ជាអាហារ, គ្មានល្បែងស៊ីសង, គ្មានគ្រឿងញៀន គាត់និយាយថា៖ «ទៅមិនរួចទេ វាមិនអាចទៅរួចទេ !» ។ គាត់បដិសេធដាច់អហង្កាថា «នៅប្រទេសយើងវាមិនអាចទៅរួចទេ» ។ ដូច្នេះវាជាការលំបាកណាស់, ប៉ុន្តែប្រសិនបើមនុស្សម្នាក់ៗ អាចលះបង់បាបកម្មទាំងនេះបាន នោះជីវិតម្នាក់ៗនឹងបរិសុទ្ធមិនខាន។ គាត់ក្លាយជាបរិសុទ្ធ។ ល្គឹកណាគាត់មិនបរិសុទ្ធទេ គាត់មិនអាចច្រៀង ហរេក្រឹស្ណៈ បានទេ ហើយគាត់ក៏មិនអាចយល់ពីសតិយល់ដឹងអំពីព្រះក្រឹស្ណៈបានដែរ។